ខ្មែរជួយខ្មែរ

របៀប​ដោះ Black screen ដែល​ជាប់ Windows Genuine នៅ​ក្នុង Windows XP

របៀប​ដោះ Black screen ដែល​ជាប់ Windows Genuine នៅ​ក្នុង Windows XP
១.ទៅ​លុប​ File Wgatray.exe ពី c:\windows\System32 និង c:\windows\System32\Dllcach
២.វាយRegedit ក្នុង Run
៣.ចុច HKEY_LOCAL_MACHINE\Software\Microsoft\Window NT\Current Version\Current Version\Winlogon\Notify
៤.លុប​ថត (Folder) ឈ្មោះ Wgalogon ចោល
៥.ចាប់​ផ្ដើម​ម៉ាស៊ីន​កុំព្យូទ័រ​​ឡើង​វិញ (Restart Computer)

យូនីកូដ​ខ្មែរ សម្រាប់ Windows និង Mac

ស្ដី អស់លោក​លោក​ស្រី អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី​ ថ្មី​ៗ​នេះ​ក្រុម​ខ្មែរ​អូអេស​ បាន​កែសម្រួល​ពុម្ពអក្សរ​ដែល​មាន​ស្រាប់​ ឲ្យ​វា​មាន​ដំណើរការ​ជា​មួយ កុំព្យូទ័រ​ធម្មតា​ផង និង​​ជា​មួយ​ Macផង ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​ល្បង ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពី​លោក​អ្នក​សូម​មេត្តា​ជួយ​ទាញ​យក​ពុម្ព​អក្សរ​​ ទាំង​នេះ​ទៅ​ធ្វើ​ការ​សាក​ល្បង បើ​មាន​កង្វះ​ខាត​ត្រង់​ណា​សូម​ជួយ​កែ​លំអ និង​ជួយ​ប្រាប់​​មក​ខ្ញុំ​វិញ​ផង ។ ​ចំ​ពោះ​កម្មវិធី​ក្រាហ្វិក​​មួយ​ចំនួន​ក៏​អាច​ដំណើរការ​បាន​ដែរ (CS3 …) ។
សូម​អរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ការ​ទាញ​យក និង​ជួយ​ស្វែង​រក​ចំណុច​ខ្វះ​ខាត ដោយ​ប្រកា​ណា​មួយ ។
ចុច​ដើម្បី​ទាញ​យក

ទុក្ខ​ប្ដី​ស្រី​លេង​ល្បែង

ដាក់​បញ្ហា​មួយ​គ្រាន់​ខាង​ស្ត្រី​គិត​លេង ។ តើ​ប្ដី​គិត​យ៉ាង​ណា​បើ​ជួប​ប្រពន្ធ​ចេះ​តែ​ឆ្លៀត​​លេង​ល្បែង​ស៊ីសង (បៀរ អាប៉ោង)​ពេល​ប្ដី​មិន​នៅ​ផ្ទះ ? ។ ស្រី​ដែល​ចេះ​លេង​ល្បែង​ម្នាក់​ពេល​ប្ដី​មិន​នៅ​ផ្ទះ​តែង​តែ​ឆ្លៀត​ទៅ​លេង​ ល្បែង តែ​បើ​ប្ដី​នៅ​ផ្ទះ​វិញ​ចេះ​ផ្គាប់ផ្គុន​គ្មាន​ទាស់​ត្រង់​ណា សូម្បី​ពេល​ញ៉ាំ​បាយ​ជា​មួយ​គ្នា​ស្ទើរ​តែ​បញ្ចុក​ដូច​កូន​តូច ។ អានបន្ត »

យូនីកូដ​ខ្មែរ​មាន​ដង្ហើម​នៅ​ក្នុង​ក្រសួង​អប់រំ

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ប្រកាស​ឲ្យ​​ប្រើ​យូនីកូដ​ខ្មែរ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ឹម សិទ្ធី
CommandFromMoeys

បច្ចេកវិជ្ជា​ថ្មី LD

បច្ចេកវិជ្ជា​ របស់ Intel បាន​ចេញ​បច្ចេកទេស​ថ្មី ​​គឺ​មាន​តែ ម៉ូនីទ័រ តែ​ផ្នែក​ខាង​ក្រោយ​នៃ​ម៉ូនីទ័រ មាន​ភ្ជាប់​ជា​មួយ​ធុង​ប្រព័ន្ធ ។ ជា​កុំព្យូទ័រ​ដែល​គ្មាន​ធុង​ប្រព័ន្ធ មាន​តែ​ម៉ូនីទ័រ មិន​តែ​ប៉ុណ្ណោះ​មាន​កម្រាស់​ស្ដើង​ទៀត តាម​តិចណូឡូជី​ LD  ។
ក្នុង​នោះ​មាន​ ៖ អានបន្ត »

សង្គមសព្វថ្ងៃ

កាល​ពី​ថ្ងៃ​សុក្រ​ទី ១៥ ខែ​មករា ឆ្នាំ​២០១០ ប្រ​មាន​ជា​ម៉ោង​ ៨ និង​ ២៥ នាទី​យប់ មាន​យុវជន​បី​នាក់​ជិះ​ម៉ូតូ​មួយ​មក​ទិញ​ស្រាបៀ​កន្លះ​កេះ​នៅ​ផ្ទះ​របស់​ ខ្ញុំ​ ពេល​ហៀប​នឹង​ឲ្យ​លុយ ស្រាប់​តែ​មាន​យុវជន​ម្នាក់​ពាក់​មួក​ស អាវ​យឺត​ដៃ​ខ្លី មក​កៀក​ក​ពី​ក្រោយ​ហើយ​វាយ​យុវជន​ម្នាក់​ដែល​ឈរ​ជិត​ម៉ូតូ​របស់​គេ ។ អានបន្ត »

ប៉ូលីស​មាន​ខ្លាញ់​ម៉ាត់​ទៀត​ហើយ

ច្បាប់​រដ្ឋ​សព្វ​ថ្ងៃកំពុង​គៀប​ប្រជាជន​យក​លុយតាម​រយៈការ​ផាក​ ពិន័យ​យក​លុយ​នៅ​ក្នុង​កំឡុង​ពេល​ប្រជាជន​ធ្លាក់​ចុះ​ខាង​សេដ្ឋកិច្ច ។ ប្រជាជន​ខ្មែរ​ដែល​ជិះ​ម៉ូតូ ត្រូវ​ធ្វើ​អាជ្ញាប័ណ្ណ​ (ព័រមី)​ សម្រាប់​ម៉ូតូ ។ តើ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន ? បើ​និយាយ​លើ​តម្លៃ​មិន​មាន​ចំនួន​កំណត់​ទេ កាល​ពី​មុន $៥ បន្ទាប់ $១០ បន្ទាប់ $២០ ឥឡូវ ពី ២៥ ទៅ $៣០ ។
បើ​និយាយ​រឿង​ផាក​ពិន័យ​វិញ​ប៉ូលីស​មិន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​​ឲ្យ​ទេ បើ​គ្មាន​កាតគ្រី ។ តែ​ទៅ​លេង​ខេត្ត​តាកែវ​មាន​ប៉ូលីស​មួយ​ក្រុម​ត្រួតពិនិត្យ​កាត​គ្រី​ម៉ូតូ​ តែ​បើ​គ្មាន​ផាក​ ៥ ពាន់​រៀល​ ឬ​ ៦ ពាន់​រៀល ហើយ​គ្មាន​ចេញ​ប័ណ្ណ​ផាក​ពិ​ន័យ​ឲ្យ​ទៀត ។ ពេល​ផាក​ពិន័យ​ជឹះ​ខុស​ច្បាប់ ថា​មាន​កាតគ្រី​បាន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​ឲ្យ ចុះ​ដល់​ផាក​ពិន័យ​អ្នក​គ្មាន​កាតគ្រី​ក៏​មិន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​ឲ្យ​ ដែរ ។ គិត​យូរ​ៗ​ទៅ​ក្រុម​បង​ៗ​ប៉ូលីស​រក​កិច្ចកល​ធ្វើ​យ៉ាង​ណា​បាន​លុយ​ដាក់​ហោ​ ប៉ៅ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ហើយ​បន្តិច​ទៀត​គេ​ចេញ​ផាក​អាជ្ញាប័ណ្ណ​ម៉ូតូ​ទៀត​ អូ​បង​ប៉ូលីស​គាត់​មាន​ខ្លាញ់​ម៉ាត់​ទៀត​ហើយ ។

កម្មវិធី​ដំឡើង​​យូនីកូដខ្មែរ​ថ្មី

នៅ​ក្រុម​ខ្មែរ​អូអេស​បាន​ចេញ​កំណែ​ដំឡើង​ពុម្ព​អក្សរ​យូនីកូដ​ ខ្មែរ​ថ្មី Khmer Unicode 2.0.1 នៅ​ក្នុង​កំណែ​មួយ​នេះ​ធ្វើ​ឡើង​សម្រាប់​ដំឡើង​លើ​ Window 32 ឬ 64 ប៊ីត ។ វា​មាន​សភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ មិន​ចាំ​បាច់​ស្វែង​រក​យូនីកូដ​ខ្មែរ 32 ឬ 64 ប៊ីត​នោះ​ទេ ។ បើ​ចង់​បាន​សូម​ទាញ​យក ឯកសារ​មួយ​នេះ​ដើម្បី​ដំឡើង ។

ក្រមា

ក្រមា​ជា​ឧបករណ៍​មួយ​របស់​ខ្មែរ​យើង​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ ។ ស្ទើរ​តែ​គ្មាន​មនុស្ស​ដែល​មិន​ស្គាល់​ឧបករណ៍​មួយ​នេះ​ទេ​នៅ​ក្នុង​ស្រុក​ ខ្មែរ​យើង ។ មាន​សំណួរ​ខ្លះៗ​បាន​ចោទ​សួរ​ថា “ ក្រមា​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​យុគសម័យ​ណា​មក ? ហើយ​ក្រមា​មាន​ដើម​កំណើត​ឡើង​ក្នុង​ប្រទេស​ណា​ដែរ ?” ។ ចំពោះ​ខ្ញុំ​មិន​ដឹង​ទេ​នូវ​សំណួរ​ខាងលើ​តែ​ខ្ញុំ​សូម​ដោះ​ស្រាយ​ខ្លះ​ៗ​នូវ ​សំណួរ​មួយ​ទៀត​ដែល​ចោទ​សួរ​ថា “ គេ​យក​ក្រមា​សម្រាប់​ធ្វើ​អ្វី​ខ្លះ ?” អានបន្ត »

កម្ពុជាក្រោមជាអ្នកណា?

កម្ពុជាក្រោម​ជា​អ្នក​ណា?

ក្រុម​ខ្មែរ​អូអេស ត្រូវការ​ជ្រើស​រើស​បុគ្គលិក

ក្រុម​ខ្មែរ​អូអេស​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក ផ្នែក​បក​ប្រែ ចំនួន​០២ នាក់ ។ ចូល​ទៅ​មើល ព័ត៌មាន​លម្អិត

ការប្រុងប្រយ័ត្នចំណីអាហារ

មាន​ព័ត៌មាន​ពី​ចំណី​អាហារ​ដាក់​ថ្នាំ​ធ្វើ​ឲ្យ​មាន​ពណ៌​ស្រស់​ស្អាត ។ ទាញយក ឯកសារ​សម្អិត

ប្រក្រតីទិន ក្នុង​កម្មវិធី នព្វន្ត

សួស្ដី អ្នក​ទាំងអស់​គ្នា
អស់​រយៈពេល​ពីរ​ថ្ងៃ ដែល​ខ្ញុំ​រៀន​ធ្វើ ប្រក្រតីទិន នៅ​ក្នុង​កម្មវិធី​ការិយាល័យ​ខ្មែរ(OpenOffice 3.1)។ មើល​ទៅ​ដូច​ជា​មាន​ប្រយោជន៍​ដល់​ការ​រៀន​ធ្វើ ប្រក្រតីទិន ក្នុង​កម្មវិធី​នព្វន្ត (Calc) អញ្ចឹង​សម្រេច​ចិត្ត​ដាក់​ឲ្យ​អ្នក​ដែល​មាន​បំណង​ចង់​បាន​ទៅ​មើល ទុក​គ្រាន់​ធ្វើ​លេង​ក្នុង​កម្មវិធី​មួយ​នេះ ។
ចុច​លើ​តំណ​ទាញ​យក​ឯកសារ​ជា PDF
ចុច​លើ​តំណ​ទាញ​យក​ឯកសារ​ជា​នព្វន្ត (Calc)

សកម្មភាព​បង្រៀន​នៅ​កំពង់​ធំ

បាន​បង្រៀន​នៅ​នៅ​ខេត្ត​កំពង់​ធំ មួយ​សប្ដាហ៍ ចុច​យក របាយការណ៍

អំពើបាប ៧ របស់ Windows ៖ ករណី​ប្រឆាំង​និង Microsoft និង​កម្មវិធី​កម្មសិទ្ធិ

កំណែ​ថ្មី​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Microsoft Windows ដែល​ហៅ​ថា Windows 7 មាន​បញ្ហា​ដូច​គ្នា​ទៅ​និង​បញ្ហា​ដែល​ធ្លាប់​មាន​នៅ​ក្នុង Vista, XP, និង​កំណែ​មុនៗ​ផង​ដែរ — វា​គឺ​ជា​កម្មវិធី​កម្មសិទ្ធិ ។ អ្នក​ប្រើ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កែប្រែ ឬ​ចែក​រំលែក​កម្មវិធី Windows ឬ​ពិនិត្យ​មើល​ដំណើរ​ការ​របស់​វា​នៅ​ខាង​ក្នុង ។